ឯកឧត្ដម ផូ ផារិទ្ធ សហប្រធានគណៈកម្មការអន្តរក្រសួងដឹកនាំ សម្របសម្រួល គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ហិរញ្ញប្បទានដោយថវិកាជាតិ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១៥កេីត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសហប្រធានគណៈកម្មការអន្តរក្រសួងដឹកនាំ សម្របសម្រួល គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ហិរញ្ញប្បទានដោយថវិកាជាតិ បានដឹកនាំគណៈកម្មការអន្តរក្រសួងតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញ តំណាងនៃក្រសួងទាំងពីរខាងលេី សរុបចំនួន ៤៦នាក់ ស្រីចំនួន ០៥នាក់។

 

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងខាងលេី មានគោលបំណង សម្រេចលេីកញ្ចប់ថវិកានៃការរៀបំចំគម្រោងសម្រាប់ថវិកាជួសជុល ថែទាំ (ជំពូក៦១) និងការងារស្ថាបនា និងកែលម្អរឡេីងវិញ (ជំពូក២១) ឆ្នាំ២០២៥ សម្រាប់ការស្ថាបនា ជួសជុល និងថែទាំផ្លូវជនបទ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ