ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុងចំនួន ៥ខ្សែ នៅស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល

ចែលរំលែក

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង និង លោក នុត ពុធដារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តកណ្តាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងចំនួន ៥ខ្សែ មានដូចខាងក្រោមនេះ៖

-ខ្សែទី១៖ប្រវែង ២,០១គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ទទឹង ៥ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិវិហារសួគ៌ត្បូង ទៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានលូមូលចំនួន ១៣កន្លែង។

-ខ្សែទី២៖ប្រវែង ០,៤៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ទទឹង ៥ម៉េត្រ ចិញ្ចើមសងខាងផ្លូវ ១ម៉ែត្រ តភ្ជាប់ពីភូមិឈូក ទៅភូមិថ្មី ឃុំសន្លូង ស្រុកខ្សាច់កណ្ដាល។

-ខ្សែទី៣៖ មានប្រវែង ១,៣៤គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង មានទទឹងប្រវែង ៥ម៉ែត្រ ចិញ្ចើមសងខាងផ្លូវប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិព្រៃចាស់ ទៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានលូមូលចំនួន ៥កន្លែង ។

-ខ្សែទី៤៖ប្រវែង ៣,៩៨គីឡូម៉ែត្រ ទទឺង ៥ម៉ែត្រ ចិញ្ចើមសងខាងមានប្រវែង ១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៣,១៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ០,៨៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិវត្តចាស់ ឃុំព្រែកដំបង ទៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល មានលូមូលចំនួន ៤កន្លែង ។

-ខ្សែទី៥៖ប្រវែង ៦,៥៩គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសាខាងប្រវែង ១ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ DBSTប្រវែង ៥,៣៣គីឡូម៉ែត្រ ក្រាលបេតុងប្រវែង ១,២៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិក្រោលគោ ឃុំសំបួមាស ទៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល មានលូមូលចំនួន ៣កន្លែង ។

ក្នុងឱកាសចុះត្រួតពិនិត្យខ្សែផ្លូវនាពេលនេះ ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយឯកឧត្តមបានបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែង។ ឯកឧត្តមបានជម្រាបជូនពីការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជនបទរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមតាំងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីប្រើប្រាស់បានយូរអង្វែង ៕

DCIM100MEDIADJI_0556.JPG
DCIM100MEDIADJI_0559.JPG
DCIM100MEDIADJI_0561.JPG

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ