មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងរួមជាមួយក្រុមការងារ គ.ត.វ. បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ១០០% គម្រោងផ្លូវថែទាំខួបឆ្នាំ២០២៤ ក្នុងស្រុកចំនួន២ នៃខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងរួមជាមួយក្រុមការងារគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ (គ.ត.វ) ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ១០០% គម្រោងផ្លូវថែទាំខួប ឆ្នាំ២០២៤ ផ្លូវជនបទក្រាលខ្សាច់ និងល្បាយក្រួស ចំនួន ២ខ្សែ ប្រវែងសរុប ១៦ ៦០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅស្វាយជ្រំ ឃុំស្វាយយា ស្រុកស្វាយជ្រំ និងឃុំម្រាម ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ