ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម
- ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៦:១១ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកបណ្ឌិត ម៉ឹង សុខវិសាល ទីប្រឹក្សាបច្ចេកទេស និងលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅសាលប្រជុំA អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បី ÷
១-ពិនិត្យលើគោលការណ៍គ្រឹះ និងការជ្រើសរើសសូចនាករគន្លឹះ
២-តួនាទីនិងភារកិច្ចរបស់ក្រសួង ស្ថាប័ន
៣-យន្តការតាមដាន និងត្រួតពិនិត្យ
៤-យន្តការវាយតម្លៃ
៥-ការរាយការណ៍ និងការប្រើប្រាស់លទ្ធផល
៦-ការគ្រប់គ្រងហានិភ័យ៕