ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល ១០០% លើការងារថែទាំខួបផ្លូវក្រាលកៅស៊ូ២ជាន់ចំនួន២ខ្សែ នៅខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖ នាថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួល ១០០% លើការងារថែទាំខួបផ្លូវចំនួន២គម្រោង  រួមមាន៖

 

គម្រោងទី១ ៖ ការងារថែទាំខួបផ្លូវចំនួន១ខ្សែ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែង៧.២៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ១.៤៥៤ម ស្ថិតនៅភូមិសណ្តាន់ និងភូមិល្អង ឃុំចំណារក្រោម និងឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ (គម្រោងលេខ DRR-PM-2024-No.001)។

 

គម្រោងទី២៖ ការងារថែទាំខួបផ្លូវចំនួន០១ខ្សែ មាន ៧កំណាត់ ដោយក្រាលកៅស៊ូ DBST

ចំនួន៦កំណាត់ ប្រវែងសរុប៤.០៧០ម៉ែត្រ ទទឹង៥ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងចំនួន១កំណាត់ ប្រវែង២០០ម៉ែត្រទទឹង៧ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ៨៥៤ម៉ែត្រ ស្ថិតនៅ ឃុំគោល ឃុំក្លែងឈើទាល និងឃុំសណ្តាន់  ស្រុកប្រាសាទសំបូរនិងស្រុកសណ្តាន់ ខេត្តកំពង់ធំ (គម្រោងលេខ DRPM-2024-No.002)។

 

ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ប្រើប្រាស់ថវិកាជំពូក៦១ ជាគម្រោងផែនការឆ្នាំ ២០២៤។

 

ឯកឧត្តមរដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម បានសំណូមពរដល់អ្នកទទួលការធ្វើការឱ្យបានល្អ ដើម្បីឱ្យមានគុណភាពសោភ័ណភាព បន្តទៀតទៅតាមកិច្ចសន្យាធ្វើការត្រួតពិនិត្យលើការងារថែទាំខួបខាងលើ និងសុវត្ថិភាព ក្នុងរយៈពេល១២ខែ ហើយត្រូវចេះសហការណែនាំបំផុសប្រជាជន ដោយមានការតាមដានយ៉ាងហ្មត់ចត់អជ្ញាធរមូលដ្ឋានត្រូវចូលរួមថែទាំផ្លូវនេះដើម្បីរក្សាគុណភាពផ្លូវនិងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរលើផ្លូវ ដើម្បីបានប្រើប្រាស់យូរអង្វែង ហើយចាត់ទុកថាផ្លូវនេះ ជារបស់ពួកគាត់។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ