មន្រ្ដីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រផ្ទៀងផ្ទាត់ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ចែលរំលែក

ខេត្តតាកែវ៖នាថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ លោក គ្រី វង្សពិសិដ្ឋ មន្ត្រីនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រផ្ទៀងផ្ទាត់ ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពលោក ទុយ សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានក្រុមបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត លោកស្រី អ៊ុង ម៉ូម្លិះ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ  និងមានការចូលរួមពីសមាជិកក្រុមការងារលេខាធិការដ្ឋាន វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រដ្ឋបាលក្រុង សមាជិកក្រុមនេះការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យស្រុក ព្រមទាំងមន្ទីរពាក់ព័ន្ធសរុបចំនួន ៤៦ នាក់ ស្រី ០៩ នាក់ ។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងបញ្ជាក់ពីសុក្រិតភាពនៃការជម្រុញការលើកកម្ពស់អនាម័យតាមបណ្ដាឃុំ និងភូមិដើម្បីបង្កើនល្មឿនឆ្ពោះទៅសម្រេចឱ្យបានគ្មានការបន្ទោបង់ពាសវាលពាសកាលគោលនៅតាមមូលដ្ឋានរបស់ខ្លួន ។

ជាលទ្ធផលសិក្ខាកាម បានស្វែងយល់ពីវិធីសាស្ត្រផ្ទៀងផ្ទាត់ ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបានរៀបចំនិតិវិធីធ្វើឯកសារសម្រាប់ផ្ទៀងផ្ទាត់តួរលេខបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ភូមិ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ