ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
៨ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តកំពត ៖ នាថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកម្រិតគុណភាពផ្លូវជនបទ និងសំណង់សិល្បៈការ្យ (គ.ត.វ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានចុះត្រួតពិនិត្យ និង វាយតម្លៃ លទ្ធផលការងារសម្រេចបាន ១០០% លើការងារថែទាំខួបផ្លូវ ចំនួន ០២ ខ្សែ ស្ថិតនៅស្រុកទឹកឈូ រួមមាន ៖
– ខ្សែទី ១ ៖ (ផ្លូវនារាយណ៍-ទុល) ប្រវែង ៦ ៧០០ម៉ែត្រ ទទឹង ៤ម៉ែត្រ ក្រាលក្បាយក្រួស ស្ថិតនៅឃុំនារាយណ៍ និងឃុំមានជ័យ ស្រុកឈូក
– ខ្សែទី ២ ៖ (ផ្លូវក្រាំងស្នាយ-បន្លាស្អឹត ) ប្រវែង ៦ ៥០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្រាល ក្បាយក្រួស ស្ថិតនៅឃុំក្រាំងស្នាយ និងឃុំត្រមែង ស្រុកឈូក ខេត្តកំពត៕