
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
១៦ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តព្រៃវែង៖ នាថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចូលរួមសិក្ខាសាលាបំផុសគំនិតអំពីកត្តាជះឥទ្ធិពលដល់សុខុមាលភាពប្រជាជន។ សិក្ខាសាលាមានគោលបំណង ដើម្បីស្វែងយល់និងកំណត់កត្តាជះឥទ្ធិពលដល់សុខុមាលភាពប្រជាជនដូចជា អប់រំ សុខភាព ការងារប្រាក់ចំណូល ការចូលរួមសកម្មភាពនានាក្នុងសហគមន៍។ សិក្ខាសាលានេះ រៀបចំដោយអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ នៅសាលប្រជុំមន្ទីរផែនការខេត្តព្រៃវែង ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញជុំវិញខេត្តផ្ដោតលើបទបង្ហាញចំនួនពីររួមមាន៖
(១).របាយការណ៍សង្ខេបទស្សនទានស្ដីអំពីប្រជាជន និងការអភិវឌ្ឍ
(២).កត្តាជះឥទ្ធិពលដល់សុខុមាលភាពប្រជាជន