ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាព និងវឌ្ឍនភាពសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ
១១ ម៉ោងមុន ថ្ងៃទី៥ ខែកុម្ភៈ ២០២៥
ខេត្តកំពត៖ នាថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោងធនាគារអភិវឌ្ឍន៍អាសុី បានអញ្ជើញចូលរួមអមដំណើរក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាសុី ដែលដឹកនាំដោយលោកស្រី Siti Hassanah ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយម៉ាសុីនស្រូបទឹកស្អាតពីបរិយាកាសសហគមន៍ នៅភូមិស្រកានាគ ឃុំតាកែន អណ្ដូងដែលបំពាក់ដោយអាងចម្រោះជាតិដែក និងស្រះសហគមន៍ នៅភូមិល្វេ និងភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពតដោយអ្នកចូលរួមបេសកកម្ម មានចំនួនសរុប ១២ នាក់(ស្រី ០៣ នាក់)។