តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ ជួបប្រជុំការងារកម្មវិធីលើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ ជាមួយទីប្រឹក្សាវាយតម្លៃឯករាជ្យ នៃសាធារណៈរដ្ឋឆែក
- ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទទី៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ រួមជាមួយមន្រ្តីបច្ចេកទេស ចំនួន៣រូប បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយទីប្រឹក្សាវាយតម្លៃឯករាជ្យ នៃសាធារណៈរដ្ឋឆែក ចំនួន៣រូប។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីស្វែងយល់អំពីលទ្ធផលការងារកម្មវិធីលើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ ដែលអាជ្ញាធរឃុំ និងស្រុក ចំនួន ៣ រួមមានស្រុកសាមគ្គីមានជ័យ ស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានថវិកាពីសាធារណៈរដ្ឋឆែក និងបានអនុវត្តការងារ ៣ឆ្នាំកន្លងមក រួមនឹងកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបង្គន់តាមសាលារៀន ចំនួន២០ខ្នង ស្មើនឹង៤០បន្ទប់ សម្រាប់សាលារៀនចំនួន ១២ និងបានផ្តល់បង្គន់អនាម័យចំនួន២៨០ ដល់សហគមន៍ ព្រមទាំងបានសាងសង់ប្រព័ន្ធចែកចាយទឹកនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលសហគមន៍ចំនួន៥០០គ្រួសារ សម្រាប់ប្រើប្រាស់ និងបសិក្សាស្វែងយល់អំពីរចនាសម្ព័ន្ធការងារវិស័យលើកកម្ពស់ទឹកស្អាត និងអនាម័យជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងកិច្ចសហការជាមួយអង្គការដៃគូផ្សេងៗផងដែរ៕