
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
១៦ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះត្រួតពិនិត្យការងារថែទាំប្រចាំ ផ្លូវចំនួន ១ខ្សែ ប្រវែង ៥ ៧០០ ម៉ែត្រ ចាប់ពីភូមិពោធិ៍តាមុំ ទៅភូមិស្វាយទង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ ការងារចុះត្រួតពិនិត្យការងារថែទាំប្រចាំនេះក្នុងគោលបំណងដើម្បីចាក់ដីបំពេញក្រឡុក កៀរ កិន បង្ហាប់ និងកាប់មែកឈើដែលទោមកលើដងផ្លូវ សំអាតក្បាលលូ តាមលក្ខណបច្ចេកទេស ការងារថែទាំផ្លូវ ។