ឯកឧត្តមបណ្ឌិត សួស គង់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទ (Wrap up) ស្តីពីលទ្ធផលសង្ខេបនៃបេសកកម្មលើកទី៥ របស់ធនាគារពិភពលោក

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបិទ (Wrap up) ស្តីពីលទ្ធផលសង្ខេបនៃបេសក កម្មលើកទី៥ របស់ធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (DRM2) ដោយមានការចូលរួមពីសំណាក់ក្រុមបេសកកម្មរបស់ធនាគារពិភពលោក ដឹកនាំដោយលោកស្រី Vica Rosario Bogaerts តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគ្រប់គ្រងគម្រោង មន្ត្រី និងទីប្រឹក្សាក្នុងអង្គភាពគ្រប់គ្រងគម្រោង (PMU)។

 

លទ្ធផលនៃបេសកកម្មគាំទ្រលើកទី៥នេះ មានខ្លឹមសារសង្ខេបដូចជា៖

 

១.  ធនាគារពិភពលោក (WB) បានធ្វើការវាយតម្លៃល្អបង្គួរ (Moderately Satisfactory) ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងជារួម។

២.   កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមបេសកកម្ម បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កញ្ចប់ទី១ របស់គម្រោង នៅក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម ក្នុងនោះ ការងារសាងសង់ស្ពានចំនួន ៣កន្លែង ក្នុងខេត្តត្បូងឃ្មុំ ជារួមសម្រេចបាន ៩៩,៦០% និងការងារសាងសង់ផ្លូវ KC2 ប្រវែង ២៧,៣៥១គីឡូម៉ែត្រ ក្នុងខេត្តកំពង់ចាម សម្រេចបាន ៩៤,២៣%។ ក្រុមបេសកកម្ម បានចុះពិនិត្យទីតាំងច្រាំងបាក់ទន្លេនៅលើផ្លូវ TK2 ដែលរងការខូតខាតកាលពីខែមករា ឆ្នាំ២០២៤ ។

៣.  អង្គប្រជុំ បានពិភាក្សាដើម្បីពន្លឿនដំណើរការវាយតម្លៃការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាសម្រាប់ការងាររចនាប្លង់លម្អិត  និងត្រួតពិនិត្យគុណភាពនៃការសាងសង់ (DDS) និងក្រុមហ៊ុនសាងសង់កញ្ចប់ទី២  ដែលគ្រោងនឹងចាប់ផ្តើមការងារ យ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

៤.   តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រក្នុងការពន្លឿនដំណើរការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សា DDS នេះដើម្បីជៀសវាងផលប៉ះពាល់បន្ថែមទៀតលើពេលវេលាគម្រោង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ