ឯកឧត្តម ហួត សារឹម បានអញ្ជើញដឹកនាំគណៈកម្មាការ លទ្ធកម្មគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង
- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាការ លទ្ធកម្មគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ព្រមទាំងមានការចូលរួមពី ឯកឧត្តម រស់ បរម អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិចិត្រ អគ្គនាយករងនៃអគ្គនាយកថវិកា លោក ណិប សំផុន ប្រធាននាយកដ្ឋានគ្រប់គ្រងលទ្ធកម្មសំណង់ និងសេវានៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានចុះត្រួតពិនិត្យ ប្រគល់ទទួល និង បញ្ចប់សុពលភាព គម្រោងការងារស្ថាបនា រួមមាន៖
១. តំបន់អភិវឌ្ឍន៍រុនតាឯក៖
– ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ២៣ខ្សែ ប្រវែងសរុប ១ ៦០០ម និងស្ថាបនាលូមូលប្រភេទបេតុងសរសៃដែកចំនួន ១២៨កន្លែង (លូមូលប្រភេទបេតុងសរសៃដែកមុខមួយ ១០០ស.ម x ២១ម ចំនួន ៦០កន្លែង លូមូលប្រភេទបេតុងសរសៃដែកមុខមួយ ១០០ស.ម x ១៥ម ចំនួន ១៤កន្លែង លូមូលប្រភេទបេតុងសរសៃដែកមុខមួយ ១០០ស.ម x ១២ម ចំនួន ៥៤កន្លែង) ស្ថាបនាលូមូលបណ្តោយផ្លូវប្រភេទ HDPE មុខកាត់១ម សរុប ២០ ១៧០ម ស្ថាបនាលូមូលបណ្តោយផ្លូវប្រភេទ HDPE មុខកាត់ ០.៦ម ប្រវែងសរុប ២ ៦៨៩ម ស្ថាបនាអណ្តូងលូ (១មx១មx១.២ម) ចំនួន ៦៩កន្លែង ស្ថាបនាអណ្តូងលូ (១.៦០មx១.៦០មx២ម) ចំនួន ៥៨៧កន្លែង ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ។
– ការងារស្ថាបនាផ្លូវមេក្រាលបេតុងចំនួន ០៥ខ្សែ ប្រវែងសរុប ៥ ៣១០ម ទទឹង៩ម ចិញ្ចើមសងខាងផ្លូវក្រាលដីល្បាយថ្មភ្នំប្រវែងសរុប៤ម លូមូលប្រភេទបេតុងសរសៃដែកចំនួន ៤៨កន្លែង (លូមូលប្រភេទបេតុងសរសៃដែកមុខមួយ ១០០ស.ម x ២១ម ចំនួន ២៤កន្លែង លូមូលប្រភេទបេតុងសរសៃដែកមុខមួយ ១០០ស.ម x ១៥ម ចំនួន ២៣កន្លែង លូមូលប្រភេទបេតុងសរសៃដែកមុខមួយ១០០ស.ម x១៥ មចំនួន ០១កន្លែង ) ស្ថាបនាលូមូលបណ្តោយផ្លួវប្រភេទ HDPE មុខកាត់ ១ម ប្រវែងសរុប ៩ ៣៤៧ម ស្ថាបនាអណ្តូងលូ (១.៦មx១.៦មx២ម) ចំនួន២៣៦កន្លែង ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ។
២. តំបន់អភិវឌ្ឍន៍ពាក់ស្នែង៖
– ការងារស្ថាបនាផ្លូវមេក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១៧ ១០០ម ស្ថាបនាស្ពានបេតុង (៣០ម x ១៣ម )ចំនួន ០១កន្លែង លូប្រអប់ចំនួន០៤កន្លែង(លូប្រអប់មុខបួន ០១កន្លែង លូប្រអប់មុខបី ០១កន្លែង លូប្រអប់មុខមួយ ០២កន្លែង) និងលូមូលចំនួន ១២កន្លែង (លូមូលមុខពីរ ០២កន្លែង លូមូលមុខមួយ ១០កន្លែង) ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង។
– ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ៣១០០ម លូប្រអប់មុខពីរចំនួន ០១កន្លែង និងលូមូលចំនួន ០៧កន្លែង ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង។
ការងារស្ថាបនាខាងលើនេះជាការអនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ។