លោក អៀង ដាំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជូនមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ
- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជូនមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺសរុបចំនួន ២៤នាក់ ស្រី ៦ នាក់។
កិច្ចប្រជុំមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១.ជោគជ័យនៃការបើកការដ្ឋានព្រែកជីក ហ្វូណន តេជោ គម្រោងអភិវឌ្ឍន៍
២.ការបង្កើតមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន និងឯកសារផ្សេងៗទៀតដែលរាជរដ្ឋាភិបាល បានធ្វើការបកស្រាយ ទាក់ទិនទៅនឹងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង
៣.សារសម្លេងពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានថ្លែងពន្យល់បន្ថែមលើគម្រោង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
៤.វីដេអូ ពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលបានថ្លែងពន្យល់ ពីព្រំដែន កម្ពុជា-វៀតណាម ក្នុងរដ្ឋសភា កាលពីថ្ងៃ ០៩ ខែ សីហា ឆ្នាំ ២០១២។