កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ
១១ ម៉ោងមុន ថ្ងៃទី១៤ ខែមករា ២០២៥
ខេត្តស្វាយរៀង ÷ នាថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដោយមន្រ្តីការិយាល័យផ្លូវជនបទ និងមានចូលរួមពីមន្ត្រីបច្ចេកទេសគម្រោង ក្រុមហ៊ុនទទួលការសាងសង់ បានចុះពិនិត្យមើលទីតាំងត្រូវដាក់ស្លាកព័ត៌មានរបស់គម្រោង ទីតាំងដាក់របារកម្ពស់កាត់ទទឹងផ្លូវ និងត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ SVR8 ចំនួន ០១ខ្សែ ប្រវែង ១៣,៣៨៦គីឡូម៉ែត្រ ចាប់ពីកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង របស់គម្រោងកែលម្អផ្លូវជំហានទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលអនុវត្តសម្រេចបានប្រមាណ ៩១%៕