សិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៥ “រួមគ្នាពង្រឹងខឿនការពារជាតិ”

ចែលរំលែក

ខេត្តបាត់ដំបង៖ នាថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ រួមជាមួយឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៥ “រួមគ្នាពង្រឹងខឿនការពារជាតិ” ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

សិក្ខាសាលាខាងលើមានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងស្ថាប័ន រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែនិងថាមពល ក្រសួងសុខាភិបាល រួមជាមួយ តំណាងបញ្ជាការយោធភូមិភាគទី៥ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានរតនាគារជាតិ រដ្ឋបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

 

របៀបវារៈនៃអង្គសិក្ខាសាលាសំខាន់ៗ មានចំនួន ០២ដូចខាងក្រោម៖

១. ការបូកសុរបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២៣  ឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត

២. កិច្ចពិភាក្សារវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្រោមប្រធានបទ “រួមគ្នាពង្រឹងខឿនការពារជាតិ”៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ