ឯកឧត្ដម ស្រុិន ពុទ្ធី ដឹកនាំកិច្ចប្រជុំ Kick Off ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាសុី(ADB)
- ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ-ពុធ ៨-៩រោច ខែស្រាពណ៍ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយក គម្រោង ធនាគារអភិវឌ្ឍន៍អាសុី បានដឹកនាំកិច្ចប្រជុំ Kick Off ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាសុី(ADB) ដឹកនាំដោយលោកស្រី Siti Hasanah តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ដោយមានការចួលរួមពីមន្រ្ដីមកពីអង្គភាពសម្របសម្រួលគម្រោង ទីប្រក្សាគម្រោង និងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី និងមន្រ្ដីមកពីមន្ទីរអភិវឌ្ឍន៍ជនបទនៃខេត្តគោលដៅទាំង ១០គឺ ខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ សរុបចំនួន ៥៣ នាក់(ស្រី ២៦ នាក់)។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលឡើងវិញនូវសមិទ្ធផលដែលសម្រេចបានធៀបទៅនឹងគោលដៅដែលបានរៀបចំ និងពិនិត្យឡើងវិញនូវតម្រូវការថវិកាសម្រាប់ការអនុវត្តការងារសុវត្ថិភាព និងបរិស្ថានសង្គម និងភាពរីកចម្រើនផែនការសកម្មភាពយេនឌ័រ និងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងរៀបចំបង្កើតវិធានការ និងសកម្មភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការកែលម្អគម្រោងសមិទ្ធកម្ម ដើម្បីធានាថា រាល់ការងារទាំងអស់នឹងត្រូវបានបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤៕