លោក ឈន ឈឿន ដឹកនាំក្រុមការងារជំនាញចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសង់ និងប្រើប្រាស់បង្គន់លូភ្លោះ នៅស្រុកត្រាំកក់ ខេត្តតាកែវ
៣ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានអញ្ជើញចូលរួមក្នុងវេទិកាចែករំលែកចំណេះដឹងលើប្រធានបទ “ការងារផ្គត់ផ្គង់ទឹកនៅជនបទក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង” (the Knowledge Sharing Forum on Rural Water Supply Activities in MLC Countries) តាមប្រព័ន្ធនិម្មិត។
វេទិកានេះ រៀបចំដោយប្រទេសភូមា ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតចិនប្រចាំភូមា, តំណាងអង្គភាព ស្ថាប័នបណ្តាប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងដៃគូប្រចាំប្រទេសភូមា ដូចជា UNICEF, Oxfam and BAJ ព្រមទាំងមានបទបង្ហាញតាមបណ្តាប្រទេស និងអង្គការដៃគូ ចំនួន ៩ ផ្ដោតសំខាន់លើបទពិសោធន៍នានា នៃការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកនៅជនបទ និងភាពប្រឈមផ្សេងៗដែលប្រទេសនីមួយៗបានជួបប្រទះ៕