ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យការងារ និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់អនុគណៈកម្មការនានា ក្នុងការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា
- ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:០៩ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញ អនុគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យការងារ និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិសដល់អនុគណៈកម្មការនានា ក្នុងការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទី និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅសាលប្រជុំ “តេជោសន្តិភាព” ជាន់ទី២ នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សាលាភូមិន្ទរដ្ឋបាល។
ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀននៅមត្តេយ្យសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕