ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស និងសំណង់សិល្បការ្យ ចំនួន ២គម្រោង ស្ថិតនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ
- ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១២:០៦ ល្ងាច
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ៖ នាថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស និងសំណង់សិល្បការ្យ ចំនួន ២គម្រោង ស្ថិតនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ រួមមាន ៖
១. គម្រោងទី១ ៖ ការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៦ ០០០ម ស្ថិតនៅភូមិព្រែកជរ និងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
២. គម្រោងទី២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៤ ០០០ម និងសំណង់សិល្បការ្យមួយ ស្ថិតនៅពីភូមិសំរ៉ង់ ទៅភូមិចឹង ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
លទ្ធផលជារួម គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកនូវការបញ្ចប់សុពលភាពគម្រោងទាំង២ ខាងលើ៕