ឯកឧត្ដម ជួបរតនា អញ្ជើញដឹកនាំប្រតិភូក្រសួងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡុច យ៉េង ដែលត្រូវជាម្ដាយរបស់ លោក ឡុក វុឌ្ឍី
៨ ម៉ោងមុន ថ្ងៃទី២៥ ខែវិច្ឆិកា ២០២៤
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារសង្គម បរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់ រួមជាមួយក្រុមការងារយេនឌ័រ និងអភិវឌ្ឍន៍សហគមន៍ នៃគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSADRM2) ដោយសហការជាមួយរដ្ឋបាលស្រុកភ្នំស្រួច និងរដ្ឋបាលឃុំអូរ តាំងសំរោង និងឃុំតាំងស្យា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់សាធារណៈជាមួយសហគមន៍ ស្តីពីការការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តគម្រោង និងការយល់ដឹងពីសុវត្ថិភាព បរិស្ថាន និងសង្គម លើខ្សែផ្លូវចំនួន ២ខ្សែ នៅខេត្តកំពង់ស្ពឺ ដូចខាងក្រោម ៖
១. ខ្សែផ្លូវទី១ ៖ កណ្តាល-ដីចិន ប្រវែង ១០,៦៨ គ.ម មានសមាសភាពចូលរួមសរុប ១៤១នាក់ ស្រី ៧៣នាក់
២. ខ្សែផ្លូវទី២ ៖ ថ្នល់-ប្រជៀវបាត់ ប្រវែង ៦,៦៩ គ.ម មានសមាសភាពចូលរួមសរុប ៩៩នាក់ ស្រី ៦១នាក់។