លោក ឈន ឈឿន ដឹកនាំក្រុមការងារជំនាញចុះផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសង់ និងប្រើប្រាស់បង្គន់លូភ្លោះ នៅស្រុកត្រាំកក់ ខេត្តតាកែវ
២ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលនៃគណៈអភិបាលរងខេត្តបន្ទាយមានជ័យ និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដើម្បីរៀបចំផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODFថ្នាក់ខេត្ត ដោយមានអ្នកចូលរួមសរុប ៥៥រូប ស្ត្រី ១០រូប។
ជាលទ្ធផលអង្គប្រជុំ បានឯកភាពគ្នាដោយបានដាក់ផែនថា នៅចុង ឆ្នាំ២០២៤នេះ ត្រូវសម្រេចឱ្យបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលស្រុងទាំង ៩ក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ ៕