លោកស្រីបណ្ឌិត ទូច សម្ភស្ស អគ្គនាយករងបច្ចេកទេស និងជាអនុប្រធានក្រុមទី២ សមាជិក គ.ត.វ ចុះត្រួតពិនិត្យការងារសាងសង់ផ្លូវបេតុងចំនួន ០២គម្រោង

ចែលរំលែក

ខេត្តកណ្ដាល៖នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត ទូច សម្ភស្ស អគ្គនាយករងបច្ចេកទេស និងជាអនុប្រធានក្រុមទី២ សមាជិក គ.ត.វ និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទចុះត្រួតពិនិត្យការងារសាងសង់ផ្លូវបេតុងចំនួន ០២គម្រោង

 

-គម្រោងទី១៖ការងារចងសរសៃដែកសម្រាប់ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ កម្រាស់ ០,២ម ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល (គម្រោងលេខ DRR-NC-2024-No.021) អនុវត្តដោយនាយកដ្ឋានកងវិស្វកម្មនៃក្រសួងការពារជាតិ។

 

-គម្រោងទី២៖ ការងារស្រទាប់ថ្មម៉ិចសម្រាប់ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ២ ២០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ស្ថិតនៅភូមិព្រែកស្លែង ឃុំតាលន់ ឆ្ពោះទៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2024-No.19) អនុវត្តដោយកងវិស្វកម្ម បោសសំអាតមីន និងកាកសំណល់សង្គ្រាមរបស់ក្រសួងការពារជាតិ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ