ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ គ.ត.វ ចុះពិនិត្យបច្ចេកទេសផ្លូវថែទាំប្រចាំក្រាលល្បាយក្រួស នៅក្នុងខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា  ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគ.ត.វ ចុះពិនិត្យបច្ចេកទេសផ្លូវថែទាំប្រចាំក្រាលល្បាយក្រួស នៅខេត្តបន្ទាយមានជ័យ ផែនការឆ្នាំ២០២៤ ដំណាក់កាលទី១ ចំនួន១១ខ្សែ ប្រវែង១១៧.៧គ.ម ស្ថិតនៅក្នុងស្រុកថ្មពួក ស្វាយចេក ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ និងក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ត្រូវខិតខំយកចិត្តទុកដាក់លើការពង្រឹងគុណភាព ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនប្រើប្រាស់បានយូរអង្វែង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ