ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ៣ខ្សែ ក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៤៥ ៩០០ម៉ែត្រ និងផ្លូវក្រាលក្រួស និងខ្សាច់ភ្នំ ចំនួន ១២ខ្សែ ប្រវែងសរុប ១១២ ៣០០ម៉ែត្រ
- ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ៣ខ្សែ ក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៤៥ ៩០០ម៉ែត្រ និងផ្លូវក្រាលក្រួស និងខ្សាច់ភ្នំ ចំនួន ១២ខ្សែ ប្រវែងសរុប ១១២ ៣០០ម៉ែត្រ ស្ថិតនៅខេត្តស្វាយរៀង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រួមមាន ៖
១.ខ្សែទី១៖ ផ្លូវផ្សារចក – ជីភូ ឃុំចក ឃុំស្វាយរំពា ឃុំគគីរសោម ឃុំព្រៃតាអី ឃុំពពែត និងឃុំច្រកម្ទេស ស្រុករំដួល និងស្រុកស្វាយទាប ប្រវែង ៣៣ ៤០០ម៉ែត្រ
២.ខ្សែទី២៖ ផ្លូវភូមិតាជៃ – ភូមិឬស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ប្រវែង៨ ២០០ម៉ែត្រ
៣.ខ្សែទី៣៖ ផ្លូវភូមិតាណែង – ភូមិស្រម៉ ឃុំសង្កែ និងឃុំបុសមន ស្រុករំដួល ប្រវែង ៤ ៣០០ម៉ែត្រ
៤.ខ្សែទី៤៖ កំពង់ត្រាច – សំបូរ ឃុំកំពង់ត្រាច និងឃុំសំបូរ ស្រុករមាសហែក ប្រវែង ១៥ ០០០ម៉ែត្រ
៥.ខ្សែទី៥៖ ផ្សារចន្ត្រី – ត្រពាំងរុន ឃុំចន្ត្រី និងឃុំម្រាម ស្រុករមាសហែក ប្រវែង ៨ ២០០ម៉ែត្រ
៦.ខ្សែទី៦៖ ខ្លាលោត – ព្រៃក្រញ៉ូង ឃុំជ្រៃធំ និងឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ប្រវែង ៨ ៣០០ម៉ែត្រ
៧. ខ្សែទី៧ ៖ ត្រោក – រមាសហែក ឃុំអំពិល និងឃុំត្រេស ស្រុករមាសហែក ប្រវែង ៨ ០០០ម៉ែត្រ
៨. ខ្សែទី៨ ៖ វត្តសណ្តោត – ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ប្រវែង ៨ ៥០០ម៉ែត្រ
៩. ខ្សែទី៩ ៖ ត្បែង – ខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្រាយជ្រំ ប្រវែង ១០ ០០០ម៉ែត្រ
១០. ខ្សែទី១០ ៖ ភូមិអំពិល – វត្តត្រល់ចាស់ ឃុំអំពិល ស្រុករមាសហែក ប្រវែង ១០ ០០០ម៉ែត្រ
១១. ខ្សែទី១១ ៖ វត្តត្បែរាំ – វត្តគំនុំ ឃុំសំបូរ ស្រុករមាសហែក ប្រវែង ១៩ ០០០ម៉ែត្រ
១២. ខ្សែទី១២ ៖ ភូមិតាសេក – កែងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ប្រវែង ៥ ០០០ម៉ែត្រ
១៣. ខ្សែទី១៣ ៖ ថ្នាធ្នង់ – បុស្សមន ឃុំថ្នាធ្នង់ ស្រុករំដួល ប្រវែង៥ ៣០០ម៉ែត្រ
១៤. ខ្សែទី១៤ ៖ ភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ប្រវែង ៧ ០០០ម៉ែត្រ
១៥. ខ្សែទី១៥ ៖ ស្វាយប៉ោ – ត្របាំងស្គន់ចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ប្រវែង ៨ ០០០ម៉ែត្រ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ដំណាក់កាលទី១ តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការត្រូវអនុវត្តឱ្យបានរួចរាល់ត្រឹមត្រូវតាមកិច្ចសន្យា នៅពេលចុះវាយតម្លៃបញ្ចប់ដំណាក់កាលទី២។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។