មន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះពិនិត្យគុណភាពទឹកពិសានៅស្ថានីយ៍ផលិតទឹកសហគមន៍ ក្នុងស្រុកពាមជរ និងស្រង់ទិន្នន័យអណ្តូងទឹកខូចខាត ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង

ចែលរំលែក
photo 2024 08 21 11 21 27

ខេត្តព្រៃវែង ៖ នាថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ឆិល សុភាព មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះប្រមូលយកសំណាកទឹកតាមស្ថានីយ៍ផលិតទឹកពិសារបស់សហគមន៍ សម្រាប់យកទៅពិនិត្យគុណភាពទឹក ដើម្បីធានាថាស្ថានីយ៍ផលិតទឹកពិសាស្ថិតនៅក្នុងឃុំព្រែកក្របៅ ស្រុកពាមជរ នេះមានសុវត្ថិភាពក្នុងការប្រើប្រាស់ ។

 

នៅក្នុងថ្ងៃដដែលនេះ លោក សាន់ ផល្លា អនុប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោក ម៉ិល រ៉ា មន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះស្រង់ទិន្នន័យអណ្តូងទឹកស្អាតគ្រប់ប្រភេទ និងអណ្តូងខូច សម្រាប់ធ្វើផែនការជួសជុល និងថែរទាំ ដោយមានការចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាឃុំ លោក លោកស្រី មេភូមិ អនុភូមិ។ ជាលទ្ធផល ក្នុងនោះមានអណ្ដូងចំនួន ០៧អណ្តូង នៅឃុំជៃកំពក និងឃុំសេនារាជ្យឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងផែនការ ឆ្នាំ២០២៥ ៕

photo 2024 08 21 11 21 26 2 photo 2024 08 21 11 21 26 photo 2024 08 21 11 21 27 photo 2024 08 21 15 09 09 photo 2024 08 21 15 09 21 photo 2024 08 21 15 09 42

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ