លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប រួមជាមួយថ្នាក់ខេត្ត បានចុះផ្ទៀងផ្ទាត់ ក្រុង ស្រុកទាំង១៣ ដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
- ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ១៥កើត ដល់ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ដល់ទី២១ ខែសីហា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំក្រុមការងារផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់ក្រុង ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដែលក្នុងនោះមាន៖ ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកស្វាយលើ ស្រុកវ៉ារិន ស្រុកពួក និងក្រុងសៀមរាប ដោយមានការចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលក្រុង ស្រុកទាំង៦ លោកនាយកនាយករងរដ្ឋបាលក្រុង ស្រុកទាំង៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ស្រុកទាំង៦ មន្ត្រី នៃសាលាក្រុង ស្រុកទាំង៦ ចៅសង្កាត់ មេឃុំ ក្នុងក្រុង ស្រុកទាំង៦ សរុបចំនួន ១៥២នាក់ ស្រី៣៦នាក់។
ជាលទ្ធផលនៃការផ្ទៀងផ្ទាត់ ក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប ត្រូវបានក្លាយជាក្រុង ស្រុក ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលជាស្ថាពរ។