
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
១៧ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តបាត់ដំបង ÷ នារសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព លោក វ៉ាន់ ថុល ប្រធានមន្ទីរ មានការអញ្ជើញចូលរួម ពី ឯកឧត្តម សុខ វណ្ណអឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លោក ស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញទាំង១០ ព្រមទាំងលោក លោកស្រីមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។
កិច្ចប្រជុំនេះបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងបានលើកទិសដៅការងារ អនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ។