ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សារកវិធីសាស្រ្តដើម្បីពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)

ចែលរំលែក

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹង ត្រែង និងលោក យី គឹមថាន នាយករងអង្គការផ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សារកវិធីសាស្រ្តដើម្បីពន្លឿន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) សម្រាប់ខេត្តស្ទឹងត្រែង ឱ្យសម្រេចបាននៅចុង ឆ្នាំ២០២៤ ឬនៅដើម ឆ្នាំ២០២៥ ។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានសមាជិកក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត អង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត និងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុប ១៧នាក់ ស្រ្តី ០៤នាក់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ