កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ
១២ ម៉ោងមុន ថ្ងៃទី១៤ ខែមករា ២០២៥
ខេត្តពោធិ៍សាត់ ៖ នារសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហាឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញទាំង១០។
កិច្ចប្រជុំនេះបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងបានលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ។
មុននឹងបញ្ចប់នៃកិច្ចប្រជុំ លោកប្រធានមន្ទីរ បានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីនៃការិយាល័យជំនាញទាំងអស់ ខិតខំបំពេញការងារ និងអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានសម្រេច ១០០% ទៅតាមផែនការដែលបានគ្រោងទុកដោយទទួលខុសត្រូវខ្ពស់បំផុត៕