លោកកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមក្នុងកម្មវិធី ទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី៨ ឆ្នាំ២០២៤

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ០១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមក្នុងកម្មវិធី ទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី៨ ឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា គ.ជ.ប.ជ ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសាសនាធំៗទាំងបី គឺព្រះពុទ្ធសាសនា មូស្លីមសាសនា និងគ្រឹស្តសាសនា មន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សិស្សនិស្សិត តំណាងអង្គការជាតិ-អន្តរជាតិ សរុបប្រមាណ ២០០០អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

 

ទិវានេះមានគោលបំណង ដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់និកាយសាសនារួមគ្នាបញ្ជៀសភាពរងគ្រោះដោយអំពើរជួញដូរមនុស្ស និងទាសភាពសម័យទំនើប។ ព្រមទាំងរួមគ្នាផ្សព្វផ្សាយពីសារៈសំខាន់នៃទិវានេះ ក្នុងគោលដៅរួមតែមួយគឺប្រឆាំងគ្រប់ល្បិចកលជួញដូរមនុស្ស ហើយគ្រប់សាសនា និងអង្គភាពស្ថាបន័គ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវផ្សព្វផ្សាយតាមសហគមន៏របស់ខ្លួនដើម្បីជ្រាប និងការពារសហគមន៏របស់ខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ