ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស) លើកទី១
- ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស) លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន លោក លោកស្រី តំណាង អភិបាល នៃគណៈអភិបាល រាជធានី ខេត្តទាំង២៥ សរុបចំនួន ៦៥រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រកាសនូវសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងធ្វើការបង្ហាញដោយសង្ខេបស្ដីពីទិដ្ឋភាពទូទៅ និងការកំណត់សូចនាករវាស់វែងសមិទ្ធកម្មនៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី៕