ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា របស់កម្មវិធីទី១

ចែលរំលែក
photo 2024 08 20 13 38 54

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ទទួលបន្ទុកកម្មវិធីទី១ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា របស់កម្មវិធីទី១ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយកបច្ចេកទេស លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ៧៨នាក់ ស្រី ១១នាក់។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានរំលឹកឡើងវិញបន្តិចអំពីការបរាជ័យរបស់ក្រុមជ្រុលនិយម ដែលមានផែនការផ្តួលរំលំរាជរដ្ឋាភិបាល និងបានសំដែងនូវការអរគុណដល់ថ្នាក់ដឹកនាំកម្មវិធីទី១ និងមន្រ្តីរាជការដែលបានចូលរួមការពារសុខសន្តិភាព ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សារធារណ: តាមរយះការគាំទ្ររាជរដ្ឋាភិបាលគាំទ្រសម្តេចតេជោ សម្តេចធិបតី និងគាំទ្រកិច្ចសបហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ។

 

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ដូចដែលបានគ្រោងទុក ដូចខាងក្រោម ៖

– ការពិនិត្យលើរបាយការណ៍ប្រចាំខែសីហា ការធ្វើបច្ចុប្បន្នភាពតាមអនុកម្មវិធីនីមួយៗ

– ការផ្តល់យោបល់កែលម្អរបាយការណ៍

– ការជំរុញពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារ៕

photo 2024 08 20 13 38 54 2 photo 2024 08 20 13 38 54 3 photo 2024 08 20 13 38 54 4 photo 2024 08 20 13 38 54 photo 2024 08 20 13 38 55 photo 2024 08 20 13 38 57 2 photo 2024 08 20 13 38 57 3 photo 2024 08 20 13 38 57

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ