ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សលើការវិភាគមុខងារស្ថាប័ន ចក្ខុវិស័យនៃការបណ្តុះបណ្តាលជំនាញមូលដ្ឋាន ឆ្នាំ២០២៥”
១ ម៉ោងមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
រាជធានីគ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំប្រចាំខែស្ដីពី ការគ្រប់គ្រងតាមដានសម្របសម្រួលរបស់ថ្នាក់ដឹកនាំក្នុងកម្មវិធីទី៣ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ។
ឯកឧត្ដម រដ្ឋលេខាធិការបាន ជម្រាបជូនអង្គប្រជុំពីលទ្ធផលការងារដែលសម្រេចបានរយៈពេល ១ខែ របស់នាយកដ្ឋានទាំង ៤ ។
បន្ទាប់មកអង្គប្រជុំ បានផ្ដល់វេទិកា ពិភាក្សា រកបញ្ហា និងដំណោះស្រាយ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អុិន ចន្ថា បានផ្ដាំផ្ញើឱ្យ នាយកដ្ឋានទាំង ៤ បន្តជំរុញសកម្មភាពការងារបន្ថែមទៀត ដើម្បីឆ្លើយតបផែនការរបស់ក្រសួង ៕