ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងនូវស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ គឺភូមិអូរក្រូច និងភូមិស្រែ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលគ្រោងអភិវឌ្ឍន៍ជាភូមិគំរូ
២ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានចូលរួមជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការកសាងសមត្ថភាពវិស្វករក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងអនុតំបន់ទន្លេមេគង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណ:វិស្វករកម្ពុជា នៅសណ្ឋាគារ ហ្គាដិន ស៊ីធី ភ្នំពេញ។
វគ្គបណ្ដុះបណ្ដាលនេះ មានគ្រូឧទ្ទេសនាមអញ្ជើញមកពីប្រទេសចិន ម៉ាឡេស៊ី និងប្រទេសកម្ពុជាយើង និងមានសិក្ខាកាមចូលរួម ជាវិស្វករមកពីឡាវ ៨នាក់, មីយ៉ាន់ម៉ា ៨នាក់, វៀតណាម ៨នាក់, និងវិស្វករអាជីពជាតិ ៥២នាក់ និងក្រុមការងារ សរុបរួម ១១៥នាក់។