ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាអំពីបែបបទ និងនីតិវិធីនៃការរៀបចំគម្រោងក្រាលផ្លូវកៅស៊ូបន្ថែមពីលេី (Reseal)

ចែលរំលែក
photo 2024 08 16 13 47 22

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កេីត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញដឹកនាំមន្រ្តីជំនាញ ដេីម្បីចូលរួមកិច្ចប្រជុំពិភាក្សាអំពីបែបបទ និងនីតិវិធីនៃការរៀបចំគម្រោងក្រាលផ្លូវកៅស៊ូបន្ថែមពីលេី (Reseal) ក្រោមអធិបតីភាព ឯកឧត្តម រស់ បរម អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

កិច្ចប្រជុំអន្តរក្រសួងនេះមានការអញ្ជេីញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងអគ្គនាយកបច្ចេកទេស អគ្គនាយកដ្ឋបាលនិងហិរញ្ញវត្ថុ នាយកដ្ឋានផ្លូវលំជនបទ នាយកដ្ឋានផែនការ និងទំនាក់ ទំនងសាធារណៈ និងនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញាវត្ថុ សុបចំនួន ៣០នាក់។

 

កិច្ចប្រជុំអន្តរក្រសួងខាងលេីនេះមានគោលបំណងពិភាក្សាអំពីបែបបទ និងនីតិវិធីនៃការរៀបចំគម្រោង ក្រាលកៅស៊ូ បន្ថែមពីលេី (Reseal) ដែលដាក់អោយដេញថ្លៃជាសាធារណះ ក្រោមឥណទានជំពូក ៦១ (ការជួសជុល និងថែទាំផ្លូវជនបទ ) ឆ្នាំ២០២៥។

photo 2024 08 16 13 47 22 photo 2024 08 16 13 47 24 photo 2024 08 16 13 47 27 photo 2024 08 16 13 47 30 photo 2024 08 16 13 47 32 photo 2024 08 16 13 47 35

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ