ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
៥ ម៉ោងមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ធៀម សុផល ប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ និងប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តស្វាយរៀង អមដោយមន្រ្តីបច្ចេកទេសមន្ទីរ បានអញ្ជើញចុះបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីជំនាញការធ្វើជីកំប៉ុស្តិ៍និងការវេចខ្ចប់ ចំនួន២វគ្គ ដោយសិក្ខាកាមចូលរួមសរុបចំនួន ៤០នាក់ ស្រី ១៣នាក់ ស្ថិតនៅភូមិតាកឹង និងភូមិព្រះបាក់ក ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
វគ្គបណ្តុះបណ្តាលនេះគោលបំណងដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋនៅជនបទក្នុងខេត្តស្វាយរៀង មានចំណេះដឹងចំណេះធ្វើនិងមានប្រភពចំណូលផ្សេងៗ ដើម្បីធ្វើអោយជីវភាពរស់នៅបានសមរម្យ និងចូលរួមកាត់បន្ថយភាពក្រីក្រជាបណ្តើរៗតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញវិជ្ជាជីវៈនេះ។