ឯកឧត្ដម អ៊ិន ចន្ថា អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនៅកម្ពុជា
២ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
ខេត្តរតនគិរី÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក.ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យការដ្ឋានជួសជុលផ្លូវលក្ខណៈថែទាំប្រចាំចំនួន០១ខ្សែ ប្រវែង១៥ ៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅចាប់ពីផ្លូវជាតិលេខ៧៨ ភូមិទុស ឃុំតាអង ចូលទៅកាន់ភូមិតឺន ភូមិកាំបាក់ ឃុំតឺន ឆ្ពោះទៅកាន់ ភូមិឡាអ៊ីន ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដែលមានការចូលរួមពី លោកអនុប្រធានមន្ទីរទទួលបន្ទុក លោកប្រធានការិយាល័យផ្លូវជនបទ លោកមេឃុំ និងសមាជិកឃុំតាអង ស្រុកកូនមុំ ។ គួរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះស្ថិតក្នុងផែនការសកម្មភាពការឆ្នាំ២០២៤ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងមានវឌ្ឍនភាពសម្រេចបាន៨៥%។