ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះត្រួតពិនិត្យដល់ទីតាំងនូវស្ថានភាពភូមិជនជាតិដើមភាគតិចកួយចំនួន ២ភូមិ គឺភូមិអូរក្រូច និងភូមិស្រែ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលគ្រោងអភិវឌ្ឍន៍ជាភូមិគំរូ
២ ម៉ោងមុន ថ្ងៃទី១៥ ខែមករា ២០២៥
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ គ.ត.វ និងមន្ត្រីបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ អញ្ជើញចូលរួមពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន ០១ខ្សែ ប្រវែង ១,២០០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិតាយ៉ុន ទៅភូមិអូរត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។ ខ្សែផ្លូវនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ៕