ឯកឧត្តម លី ណារុន អញ្ជើញជាគណៈអធិបតីក្នុងទិវាជនជាតិដើមភាគតិចពិភពលោក ៩ សីហា លើកទី៣០ និងលើកទី២០ នៅកម្ពុជា ស្ថិតនៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ
- ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ ៖ នាថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាជនជាតិដើមភាគតិចពិភពលោក ៩ សីហា លើកទី៣០ និងលើកទី២០ នៅកម្ពុជា ស្ថិតនៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ ដោយមានការចូលរួមពី ឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោក តាន់ វាសនា ប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធ លោកស្រីប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អនុនាយកដ្ឋាន អភិបាលស្រុកប្រាសាទបល្ល័ង្ក អភិបាលរង នៃគណៈអភិបាលស្រុក មន្ត្រីរាជការ អជ្ញាធរស្រុក ឃុំ ភូមិ ក្រុមការងារ យុវជន កាកបាទក្រហម ស.ស.យ.ក. និងប្រជាពលរដ្ឋជនជាតិដើមភាគតិច សរុប៣៤២ នាក់ ស្រី១៩៨ នាក់៕