ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩
- ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១:២៥ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងធម្មការ និងសាសនា នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អាចារ្យ អាចារិនី ចំនួន១ពាន់នាក់។
សូមជម្រាបជូនផងដែរថា គិតមកដល់បច្ចុប្បន្ននេះ ក្រសួងធម្មការ និងសាសនា បានបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៤៥វគ្គ រួច មកហើយ ដែលមានសិក្ខាកាមជា អាចារ្យ អាចារិនី ចូលមកសិក្សា ចំនួន ១២ ៥១៧អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៨៦១ព្រះអង្គ អាចារិនី ១៩០នាក់។ ក្រៅពីវគ្គបណ្តុះបណ្តាលនេះ ក្រសួងក៏បានបើកវគ្គបណ្តុះបណ្តាលដូនជី បានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាម ជាដូនជីចូលសិក្សា ចំនួន ១,១០៧នាក់៕