មន្ដ្រីជំនាញនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ចូលរួមសិក្ខាសាលា ស្ដីពីការផ្ទៀងផ្ទាត់លទ្ធផលការសិក្សា និងការរៀបចំផែនការទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាពថ្នាក់ស្រុក

ចែលរំលែក
មន្ដ្រីជំនាញនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ចូលរួមសិក្ខាសាលា ស្ដីពីការផ្ទៀងផ្ទាត់លទ្ធផលការសិក្សា និងការរៀបចំផែនការទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាពថ្នាក់សិក្ខាសាលានេះរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន រដ្ឋបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំងអាជ្ញាធរឃុំ នៃស្រុកគោលដៅទាំង ០២ សរុបចំនួន ៥០នាក់។ សិក្ខាសាលានេះមានគោលបំណងបង្ហាញអំពីលទ្ធផល ការផ្ទៀងផ្ទាត់ និងការកែតម្រូវទិន្នន័យដែលប្រមូលបានក្នុងស្រុកគោលដៅ ព្រមទាំងរៀបចំផែនការដើម្បីជំរុញស្រុកគោលដៅទាំងពីរឈានទៅសម្រេចបានទឹកស្អាត និងអនាម័យជាសកលកម្រិតស្រុក និងការគ្រប់គ្រងកាកសំណល់លាមកប្រកបដោយសុវត្ថិភាព៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ