លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស អន្តរក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដើម្បីតាមដានរបាយការណ៍វឌ្ឍនភាព ស្តីពីផែនការសកម្មភាព CEDAW-COB ២០២០-២០២៣ សម្រាប់ដំណើរការរាយការណ៍តាមនីតិវិធីសាមញ្ញថ្មី របស់គណៈកម្មាធិការ CEDAW

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស អន្តរក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដើម្បីតាមដានរបាយការណ៍វឌ្ឍនភាព ស្តីពីផែនការសកម្មភាព CEDAW-COB ២០២០-២០២៣ សម្រាប់ដំណើរការរាយការណ៍តាមនីតិវិធីសាមញ្ញថ្មី របស់គណៈកម្មាធិការ CEDAW នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយសមាសភាពចូលរួមមាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងតំណាង UNWOMEN សរុបចំនួន ៧២ នាក់ ស្រី ៥៦នាក់ ។

 

គោលបំណងគឺ ដើម្បីពិភាក្សាប្រមូលព័ត៌មាន និងផ្តល់យោបល់លើសេចក្តីព្រាងផ្តល់របាយការណ៍វឌ្ឍនភាព នៃផែនការសេចក្តីសង្កេតសន្និដ្ឋាន ៥៧ ចំណុច CEDAW-COB ២០២០-២០២៣ របស់គណៈកម្មាធិការ CWDAW នៃអង្គការសហប្រជាជាតិ លើរបាយការណ៍លើកទី៦ នៃការអនុវត្តអនុសញ្ញា CEDAW របស់កម្ពុជា ។

 

ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅCOB ៣១ខ ស្រ្តីជនជាតិដើមភាគតិច និង COB ៤១ ស្រ្តីនៅជនបទ លើការងារឥណទានហិរញ្ញវត្ថុ និងការងារសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម និងខ្នាតធំ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ