ឯកឧត្តម ជួប សំអាត អញ្ជើញចូលរួមរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា និងផែនការសកម្មភាព២០២៤-២០៣០
- ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា និងផែនការសកម្មភាពឆ្នាំ២០២៤-២០៣០ តាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ និងជាអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពីស្ថាប័នអង្គភាពពាក់ព័ន្ធផងដែរ។