ឯកឧត្ដម អឿន ធារិទ្ធ ជួបជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្ដេរជាតិកូរ៉េ ( KOICA) ប្រចាំនៅកម្ពុជា ផ្សព្វផ្សាយប្រកាស នៃការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ”
- ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Shin Yonghwa នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្ដេរជាតិកូរ៉េ ( KOICA) ប្រចាំនៅកម្ពុជា និងជាសហប្រធានក្នុងការអនុវត្តគម្រោង ព្រមទាំងលោកស្រី Choi Soonyoung ប្រធានទីប្រឹក្សាគ្រប់គ្រងគម្រោង បានជួបប្រជុំពិភាក្សាដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយ:ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ដោយមានការចូលរួមពីមន្រ្តីគម្រោង។
កិច្ចប្រជុំនេះក្រុមទីប្រឹក្សាគម្រោង បានធ្វើបទបង្ហាញពីវឌ្ឍនភាព នៃការអនុវត្តគម្រោង និងបានពិភាក្សាពីផែនការសកម្មភាពការងារដែលត្រូវអនុវត្តបន្ត ។
ក្នុងនោះផងដែរ ឯកឧត្តម អឿន ធារិទ្ធ បានផ្សព្វផ្សាយពីប្រកាស នៃការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយលើកយកការអនុវត្តគម្រោងភូមិសន្តិភាពទាំង ៣០ភូមិ ក្នុងខេត្តចំនួន ៣ ជាមូលដ្ឋានគ្រឹះសម្រាប់ដាក់ភូមិផ្សេងៗទៀតជា “ភូមិគំរូ” ផងដែរ៕