ឯកឧត្ដម  ប៉ែន ពេជ្រសាលី   អញ្ជើញចូលរួមទិវាបុណ្យជាតិសហព័ន្ធស្វីស និងពិសារអាហារសាមគ្គី

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ  ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម  ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមទិវាបុណ្យជាតិសហព័ន្ធស្វីស និងពិសារអាហារសាមគ្គី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ និងអមដំណើរដោយ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ:ផងដែរ។

 

ពិធីនេះបានរៀបចំឡើងដោយស្ថានទូតស្វីសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ក៏មានមតិស្វាគមន៍របស់លោកនាយកសហប្រតិបត្តិការ នៃស្ថានទូតស្វីស និងសំណេះសំណាលរបស់ភ្ញៀវកិត្តិយស នៃភាគីកម្ពុជាគឺ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនផងដែរ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ