ឯកឧត្ដម អុឹង វណ្ណា ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងថ្នាក់មន្ទីរ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ ក្នុងខេត្តគោលដៅចំនួន ៤

ចែលរំលែក

នាថ្ងៃអង្គារ ២កើត ពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦-៧ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្ដម អុឹ វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងថ្នាក់មន្ទីរ នៃគម្រោងការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ចុះខេត្តគោលដៅដើម្បីពិនិត្យមើលវឌ្ឍនភាពការសាងសង់ផ្លូវ ពិនិត្យមើលបញ្ហាប្រឈម និងរកដំណោះស្រាយនានា និងពិនិត្យលើគុណភាពផ្លូវកៅស៊ូ បេតុង និងសំណង់សិល្បការនានា លើខ្សែផ្លូវចំនួន ៤ខ្សែ ក្នុងខេត្តគោលដៅចំនួន ៤ ដូចខាងក្រោម៖

 

–  ខ្សែផ្លូវទី១ មានប្រវែង ២៧,៧៧គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ ៨៥%

–  ខ្សែផ្លូវទី២ មានប្រវែង ១៦,២០គីឡូម៉ែត្រ ស្ថិតនៅឃុំខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលសម្រេចលទ្ធផលបានជារួមបានប្រមាណ ៨៩%

–  ខ្សែផ្លូវទី៣ មានប្រវែង ២៤,២០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ៨០%

–  ខ្សែផ្លូវទី៤ មានប្រវែង ១២,៤០គីឡូម៉ែត្រ ឆ្លងកាត់ស្រុកប្រសាទបល្ល័ង្ក ទៅស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ ដែលសម្រេចលទ្ធផលបានជារួមប្រមាណ៩៥%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ