ឯកឧត្តម អ៊ឺង វណ្ណា អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រភេទ DBST នៅស្រុកអង្គរជុំ

ចែលរំលែក
photo 2024 08 06 21 00 23 3

ខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងលោក សោ ប៊ុនធី អនុប្រធានមន្ទីរ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ ២ជាន់ប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ១៦ ២០០ម៉ែត្រ តភ្ជាប់ពីភូមិគោកក្នាំង ទៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ជាលទ្ធផលសម្រេចបាន ៨៩%។

បន្ទាប់មក ឯកឧត្ដម អនុរដ្ឋលេខាធិការ និង ប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការងារជួសជុលផ្លូវបន្ទាន់ ១កំណាត់ ប្រវែង ២ ០០០ ម៉ែត្រ នៅភូមិកំបោរ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ជាលទ្ធផលសម្រេចបាន ៤៥% ៕

photo 2024 08 06 21 00 21 photo 2024 08 06 21 00 22 2 photo 2024 08 06 21 00 22 3 photo 2024 08 06 21 00 22 photo 2024 08 06 21 00 23 2 photo 2024 08 06 21 00 23 3 photo 2024 08 06 21 00 23 4 photo 2024 08 06 21 00 23 photo 2024 08 06 21 00 24 2 photo 2024 08 06 21 00 24 photo 2024 08 06 21 00 26

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ