ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN) ប្រចាំខែសីហា

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ(WATSAN) ប្រចាំខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ សរុបចំនួន ៦២ នាក់(ស្រី ១៧ នាក់)។

 

កិច្ចប្រជុំនេះមានគោលបំណង  ១-បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពខេត្តស្ទឹងត្រែង និងរតនគិរី និងអង្គការ ដៃគូអភិវឌ្ឍន៍នានា ដូចជា អង្គការលោកខាងលិចជួបលោកខាងកើត(EMW) និងអង្គការបរដាកម្ពុជា(BORDA Cambodia) ២-បង្ហាញអំពីវឌ្ឍនភាពការងាររបស់អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ និងអនុក្រុមអាហារូបត្ថម្ភ និង ៣-ការពិភាក្សា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ