លោក អៀម អឿន អញ្ជើញចុះចែកសម្ភារៈបង្គន់អនាម័យជូនប្រជាពលរដ្ឋដែលប្រើបង្គន់រួមនៅឃុំជ័យឧត្តម ស្រុកលំផាត់ ចំនួន៣០បង្គន់ស្មើនិង៣០គ្រួសារ និងឃុំលំជ័រ ស្រុកអូរយ៉ាដាវ ចំនួន៥០បង្គន់ ស្មើនិង៥០គ្រួសារ

ចែលរំលែក

ខេត្តរតនគិរី÷ នាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក.ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានចុះចែកសម្ភារៈបង្គន់អនាម័យជូនប្រជាពលរដ្ឋដែលប្រើបង្គន់រួមនៅឃុំជ័យឧត្តម ស្រុកលំផាត់ ចំនួន៣០បង្គន់ស្មើនឹង៣០គ្រួសារ និងឃុំលំជ័រ ស្រុកអូរយ៉ាដាវ ចំនួន៥០បង្គន់ ស្មើនិង៥០គ្រួសារ សរុបរួម០២ឃុំ ០២ស្រុក ស្មើនឹង៨០បង្គន់ ។

 

នៅរសៀលថ្ងៃដដែល លោកអនុប្រធានមន្ទីរដឹកនាំមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រៀបចំសំរាប់កម្មវិធីអបអរសាទរនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ